.jpg)
សមាជិក ដែលមានក្នុងបញ្ជី Global Witness សែស្រឡាយ អ្នកលួចជាតិនោះ គឺឧកញ៉ាឡៅ ម៉េងឃីន សមាជិក ព្រឹទ្ធសភា គណបក្សប្រជា ជន ជាស្វាមីអ្នក ស្រីជឹង សុភាព ហៅ យាយភូ ដែលស្និទ្ធបំផុត ជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។
កាលពីរសៀល ថ្ងៃទី២៤ខែ មីនា ២០១០ សមត្ថកិច្ចចម្រុះ បានឆែកឆេរ ឃ្លាំងស្តុកឈើ ចំ នួន២កន្លែង គឺមួយកន្លែង ជា របស់ឧកញ៉ាសុខ គង់ និងមួយ កន្លែងទៀត របស់ឧកញ៉ាឡៅ មេង៉ឃីន នៅខេត្តសៀមរាប ដែលឧកញ៉ាទាំងពីរ រូបនេះ សុទ្ធ តែជាពាណិជ្ជករដែលស្និទ្ធបំផុត ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
វិធានការអាជ្ញាធរ ដែលបាន ត្រឹមតែឆែកឆេរ ចាប់ឈើស្តុក ទុកក្នុងឃ្លាំងនោះ មិនត្រូវបាន សមត្ថកិច្ចចាប់មេខ្លោង ដែលជា ម្ចាស់ឃ្លាំង នៅឡើយទេ ។ វិធាន ការនៃការប្រឆាំងទៅនឹង សកម្មភាពរកស៊ីឈើ របស់អ្នក ធំ អ្នកមានប្រាក់នេះ ទទួលបាន ស្វាគមន៍ពីមន្ត្រី អង្គការក្រៅ រដ្ឋាភិបាលនិងមន្ត្រីនៃគណបក្ស សម រង្ស៊ីផងដែរ ។ ក៏ប៉ុន្តែមន្ត្រី គណបក្សសម រង្ស៊ី ថ្លែងថាវិធាន ការនេះត្រូវគេ សង្ស័យថា ក្តៅ ដូចភ្លើងចំបើងតែប៉ុណ្ណោះ និង ថានេះគ្មានរឿងអីថ្មីទេ ។
លោកសុន ឆ័យ ប្រធានក្រុម អ្នកតំណាងរាស្ត្រ គណបក្សសម រង្ស៊ី បាន មានប្រសាសន៍ យ៉ាង ដូច្នេះថា «គ្មានរឿងអីថ្មីផង ។ បង្ក្រាបឈើហ្នឹង បង្ក្រាបប៉ុន្មាន ដងហើយ បង្ក្រាបមួយឆាវ ដូច ភ្លើងចំបើង, ហើយក៏កើតមាន សកម្មភាពដដែល ។ យើងដឹង ហើយថា មានការចោទប្រកាន់ ពីការបំផ្លាញ ព្រៃឈើ ពិសេស មានមន្ត្រីយោធាខិលខូច មួយ ចំនួនហ្នឹង ជាអ្នកប្រើប្រាស់ នូវ តួនាទី ឬសាច់ញាតិ ឬអំណាច របស់ខ្លួន ទៅបំផ្លាញ នៅពេល នាយករដ្ឋមន្ត្រី មានប្រសាសន៍ ឃើញនាំគ្នាធ្វើជាចាប់ឈើ ប៉ុន្តែ ចាប់មេអត់បាន។ អ្នកដែលនៅ ពីក្រោយការបំផ្លាញឈើ ចាប់ អត់បាន ចាប់បានតែឈើ អា ហ្នឹងគ្មានប្រសិទ្ធ ភាពយូរអង្វែង ទេ » ។
លោកសុន ឆ័យ បានថ្លែងថា លោកហ៊ុន សែន គួរតែយល់ អំពីយន្តការនេះ ។ លោកបាន បន្តថា “នាយករដ្ឋមន្ត្រី គួរតែ យល់ដែរ យន្តការ គ្រាន់តែធ្វើ ឱ្យគាត់ ពេញចិត្តមួយរយៈហ្នឹង មិនអាចដោះស្រាយបញ្ហា បាន ទេ ។ ចាំបាច់ត្រូវមាន យន្តការ មួយជាប់លាប់ រួមទាំងតួនាទី របស់ក្រុមមេព្រៃ, សព្វថ្ងៃនេះ យើង ឃើញថា មានការត្រូវរ៉ូវ គ្នាផងដែរ ក្នុងការដឹកឈើចេញ ជាច្រើន ជាពិសេស ទៅប្រទេស វៀតណាម ” ។
ទោះជាយ៉ាងណា លោកសុន ឆ័យ ក៏ដូចជាមន្ត្រីអង្គការក្រៅ រដ្ឋាភិបាល មួយចំនួនទៀតបាន សំដែង នូវការកោតសរសើរនឹង វិធានការ ទប់ស្កាត់នេះ ក៏ប៉ុន្តែ បើនិយាយអំពីរឿងប្រសិទ្ធភាព និងការដោះស្រាយ អោយមាន ការធានានោះគ្មានទេ ។
លោកសុន ឆ័យ បានបន្តថា រដ្ឋអំណាចខ្មែរ មានកាតព្វកិច្ច ការពារព្រៃឈើ ការពារទ្រព្យ សម្បត្តិរបស់រដ្ឋមិនត្រូវយកទៅ ចែកចាយឱ្យក្រុមគ្រួសារខ្លួន ឬ ឱ្យអំណាច ទៅញាតិមិត្ត ក្រុម គ្រួសារខ្លួន បំផ្លាញទ្រព្យសម្បត្តិ របស់ជាតិ នោះទេពីព្រោះទ្រព្យ សម្បត្តិទាំងនេះ ជារបស់ប្រជា ពលរដ្ឋខ្មែរទូទៅ មិន មែនរបស់ ពួកឧកញ៉ា ពួកមន្ត្រី ដែលមាន អំណាច ប៉ុន្មានដំបរស្វានោះទេ, ដូច្នេះខ្លួន ត្រូវមានភារកិច្ច ការ ពារ ។
លោកស្រីជា វណ្ណាត អ្នក វិភាគនយោបាយឯករាជ្យ បាន មានប្រសាសន៍ សំដែងនូវការ គាំទ្រ វិធានការរបស់រដ្ឋាភិបាល ដែលបើកយុទ្ធនាការប្រឆាំង នឹងអ្នករកស៊ីឈើខុសច្បាប់នេះ ។
អាជ្ញាធរខ្មែរ ក្រោមការដឹក នាំ និងបញ្ជាផ្ទាល់ ដោយនាយ ឧត្តមសេនីយ៍ ផ្កាយមាស៤ គន់ គីម អគ្គមេបញ្ជាការរង និងជា ប្រធានក្រុមទីប្រឹក្សាលោកហ៊ុន សែន បានបើកយុទ្ធនាការឆែក ឆេរឃ្លាំងស្តុកឈើ របស់ឧកញ៉ា ឡៅ ម៉េងឃីន និងឧកញ៉ាសុខ គង់ នៅខេត្តសៀមរាប ។ ប៉ុន្តែ ប្រតិបត្តិការនោះ ចាប់មេខ្លោង មិនបានទេ ហើយបានត្រឹមតែ ឆែកឆេរឃើញឈើ ស្តុកពេញ ឃ្លាំងតែ ប៉ុណ្ណោះ។
ប៉ុន្មានថ្ងៃជាបន្តបន្ទាប់នេះ ក៏មានយុទ្ធនាការ របស់កម្លាំង ចម្រុះមួយ បាន ឆែកឆេរឃើញ ឃ្លាំងស្តុកឈើចំនួន៧កន្លែងនៅ ស្រុកមេមត់ ខេត្តកំពង់ចាម ។ រហូតមកដល់ពេលនេះ សមត្ថ កិច្ច មិនទាន់ចាប់បាន ម្ចាស់ ឃ្លាំងស្តុកឈើ ទាំង៧នោះនៅ ឡើយទេ ប៉ុន្តែកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ សមត្ថកិច្ច ចាប់បានមេខ្លោង រកស៊ីឈើមិន ខ្លាចច្បាប់ម្នាក់ភេទស្រី ដែលគេ ហៅថា យាយម៉ាប់ ៗ ហើយកំពុងឃុំខ្លួននៅឡើយ ។
ការផ្ទុះឡើង នៃការឆែកឆេរ ឃ្លាំងស្តុកឈើរបស់ឧកញ៉ាឡៅ ម៉េងឃីន និង ឧកញ៉ាសុខ គង់ នេះ បានធ្វើឱ្យមហាជនខ្មែរតាម ដាន យ៉ាងយកចិត្តទុកដាក់ និង ថា តើច្បាប់ស្រុកខ្មែរផ្តន្ទាទោស ឧកញ៉ាទាំងពីររូបនេះ ដូចជាអ្នក រកស៊ី ឈើដទៃទៀតទេ បើសិន ជាស្រាវជ្រាវទៅ រកឃើញថា លោកឡៅ ម៉េងឃីន និងលោក សុខ គង់ ពិតជាពាក់ព័ន្ធទៅនឹង បទល្មើស រកស៊ីឈើខុសច្បាប់ ស្តុកឈើខុសច្បាប់ នៅក្នុងឃ្លាំង នៃខេត្តសៀមរាបនោះ ។
ប៉ុន្តែមានអ្នកវិភាគខ្លះ បាន និយាយថា រដ្ឋាភិបាលបញ្ចោញ សកម្មភាព ធ្វើជាចាប់ឈើ តែ មិនចាប់ម្ចាស់ឈើនេះ ហាក់ដូច ជា ចង់ប្រាប់ទៅប្រទេស ម្ចាស់ ជំនួយថា កម្ពុជាមានវិធានការ ក្តៅគគុក ក្នុងការប្រឆាំង ទៅ នឹងការ កាប់ឈើ នៅប្រទេស កម្ពុជា ខណៈពេលដែលអង្គការ Global Witness បាន ជម្រុញ ម្តងហើយម្តងទៀត ឱ្យប្រទេស ម្ចាស់ជំនួយ ដាក់ការគាបសង្កត់ ទៅ លើរដ្ឋាភិបាលកម្ពុជា ទប់ ស្កាត់ មិនឱ្យមានបទល្មើសព្រៃ ឈើបន្តទៀត ។
គួរបញ្ជាក់ថា រូបថតចំនួន៩ ដែលដាក់តាំង នៅលើមែកឈើ នៃរបាយការណ៍ របស់អង្គការ Global Witness នោះ មានរូប ថតលោកហ៊ុន សែន, លោកស្រី ប៊ុន រ៉ានី-ហ៊ុន សែន, លោកទី សុគន្ធ, លោកច័ន្ទ សារុន,លោក ហ៊ីង ប៊ុនហៀង, លោក សៅ សុខា,អ្នកស្រីសេង ទៀង តា៩៥ និងលោកហ៊ុន ចូច ។
ចំណែកលោកឡៅ មេងឃីន វិញ ត្រូវបាន Global Witness បង្ហាញរូបថ្លុក ដោយប្រឹងឈរ តោងសារុង យាយភូ ដែលជា ភរិយារបស់គាត់៕
0 comments: on "ឧកញ៉ាមានឈ្មោះក្នុងបញ្ជី Global Witness ម្នាក់ក្នុងចំណោម ជាច្រើនទៀតលេចមុខនៅខេត្តសៀមរាប"
Post a Comment