Featured Posts

Wednesday, August 12, 2009

អ្នកផលិតភាពយន្តឯកសារថាបញ្ហាសំខាន់មិនមែននរណាសម្លាប់លោកជាវិជ្ជាទេ, ប៉ុន្តែ នរណានៅពីក្រោយឃាតក

ដោយគាប់ជួនពុំមានអ្វីជាប់ ទាក់ទិននឹងគ្នាជាមួយគម្រោងបើកសវនាការរបស់សាលាឧទ្ធរណ៍នៅថ្ងៃទី១៧ ខែសីហា ខាងមុខ នេះជុំវិញបញ្ហាបុរសពីរនាក់ប៊ន សំណាង និង សុខ សំអឿន លើក្តីមរណភាពរបស់អតីតមេដឹកនាំសហជីព ជា វិជ្ជា នោះ ផលិតករភាពយន្តអាមេរិកាំងម្នាក់ដែល ធ្លាប់បានថតរឿងឯកសារ“ឃាតក សិប្បនិម្មិត ” ក៏បានដាក់បញ្ចាំង សាច់រឿងថ្មី“នរណាបានសម្លាប់ ជា វិជ្ជា ” ជាការដាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តក្នុងរដ្ឋរ៉ដអាយលែននៃ សហ រដ្ឋអាមេរិកកាលពីថ្ងៃទី៧ ខែ សីហា។


ប៉ុន្តែជាមួយគ្នានោះដែរ ផលិតករភាពយន្តនេះបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុសហរដ្ឋអាមេរិកនូវការ យល់ឃើញរបស់លោកផ្ទុយពីចំណងជើង ដែលលោកបានដាក់ឱ្យជាឈ្មោះខ្សែភាពយន្តថ្មីដែលលោក គិតថា កំពុងទាក់ ទាញការយកចិត្តទុកដាក់របស់ពិភពលោកទាំងមូលលើប្រព័ន្ធតុលាការពុករលួយនិងវប្បធម៌នីទណ្ឌភាពនៅកម្ពុជា បច្ចុប្បន្ន។ Full Story
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "អ្នកផលិតភាពយន្តឯកសារថាបញ្ហាសំខាន់មិនមែននរណាសម្លាប់លោកជាវិជ្ជាទេ, ប៉ុន្តែ នរណានៅពីក្រោយឃាតក"