ការចាប់ខ្លួនលោក ហង្ស ចក្រា ដាក់ពន្ធនាគារ, រដ្ឋសភាបិទទ្វារដកអភ័យឯកសិទ្ធិសភាតំណាងរាស្រ្តគណបក្សសមរង្ស៊ី ចំនួន២រូប គឺលោកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ នាពេលកន្លងមកនេះ បានធ្វើអោយមានប្រតិកម្មខ្លាំងពីអង្គការ នានានៅក្នុងប្រទេស និងក្រៅប្រទេស។ ប៉ុន្តែប្រតិកម្មជាបន្ទាប់នេះ គឺសមាជិកសភាអាល្លឺម៉ង់ដ៏មានឥទ្ធិពលម្នាក់ស្នើអោយសហភាពសភាអ៊ឺរ៉ុបពិចារណាទៅលើការដាក់សម្ពាធសេដ្ឋកិច្ចលើរដ្ឋាភិបាលកម្ពុជា។
លោក Alexader Graf Lambsdorff សមាជិកសភាម្នាក់ដ៏មានឥទ្ធិពលរបស់អាល្លឺម៉ង់ និងជាអនុប្រធានទី១ នៃសម័ន្ធ ភាពអ្នកប្រជាធិបតេយ្យនិងអ្នកប្រជាធិបតេយ្យសភាអ៊ឺរ៉ុបបានផ្តួចផ្តើមគំនិតអំពាវនាវអោយអ្នកដឹកនាំសភាអឺរ៉ុបធ្វើអន្តរា គមន៏ការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលសហគមន៏អឺរ៉ុបមានជាមួយប្រទេសនេះ។
លោក Alexader Graf Lambsdorff បានលើកឡើងថា «យើងរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងដកពាក្យបណ្តឹងទលនឹង សមាជិករបស់គណបក្សប្រឆាំង, ហើយយើងអំពាវនាវអោយសហភាពអ៊ឺរ៉ុបបញ្ជូនអ្នកសង្កេតការណ៏មួយរូបចូលរួម សង្កេតការណ៏មើលការកាត់ក្តី ដល់អ្នកតំណាងរាស្រ្តបក្សប្រឆាំងនៅភ្នំពេញថ្ងៃទី២៤ កក្កដា ឆ្នាំ២០០៩ លោកស្រី មូរ សុខហួរ ជាសមាជិកសភាគណបក្សប្រឆាំងសមរង្ស៊ី និងអ្នកនយោបាយដទៃទៀតដែលទទួលការចោទប្រកាន់ដូចគ្នា នេះ»៕
1 comments: on "នឹងមានតំណាងសភាអ៊ឺរ៉ុបមកសង្កេតការណ៏ការកាត់ទោសលោកស្រី មូរ សុខហួរ"
*If Hun sen WANT to put Mrs Mour sok hour in Monkey house...it dose'nt matter who Appeare in the court. u.s embassy...european guys..[.excluded fror v-nam Hanoi ]ect...she will go to that Good place 100%.
*RELAX Mrs Mour sok hour...if you want to win H.S.. you will have time like R RITH for example.
*DONT MAKE SMALL PROBLEM TO BIG PROBLEM. WHO WANT TO SUE WHO FOR 5OO RIELS FIRST.
* ALL KHMER POLITICIANS WASTED TIME FOR NOTHING.
Post a Comment